អង្គការ អាប៊ូ នីដាល (Abu Nidal Organization – ANO) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៤ ក្រោយការបំបែកខ្លួនចេញពី អង្គការរំដោះប៉ាឡេស្ទីន ។ ANO បានគាំទ្រការលុបបំបាត់ចោលអ៊ីស្រាអែល ហើយបានព្យាយាមបន្ទុចបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែងការទូតក្នុងការគាំទ្រដល់ដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា ។ ក្រុមនេះបានទទួលខុសត្រូវចំពោះការវាយប្រហារភេវរកម្មជាច្រើន រាប់បញ្ចូលទាំង ការដាក់គ្រាប់បែកលើជើងហោះហើរលេខ ៨៤០ របស់ក្រុមហ៊ុនអាកាសចរណ៍ TWA (hyperlink) និងការប្លន់យន្តហោះ តាមជើងហោះហើរលេខ ៧៣ របស់ក្រុមហ៊ុនអាកាសចរណ៍ Pan Am ។
នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ១៩៩៧ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់អង្គការ ANO ថាជា អង្គការភេវរករបរទេស (Foreign Terrorist Organization – FTO) ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៧ ក្រសួងការបរទេសបានដកអង្គការ ANO ចេញពីការកំណត់ថាជា FTO ។