វេបសាយផ្លូវការមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក

រណសិរ្យ អាល់នូរ៉ា (Al-Nusrah Front – ANF)

សូមចូលរួមចំណែក ។

អំពី

រណសិរ្យ អាល់នូរ៉ា (ANF) ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០១១ នៅពេលដែលមេដឹកនាំក្រុមអាល់កៃដាសម័យនោះក្នុងប្រទេសអ៊ីរ៉ាក់ (AQI) ឈ្មោះ Abu Bakr al-Baghdadi បានបញ្ជូនមេដឹកនាំរបស់ ANF ឈ្មោះ Muhammad al-Jawlani ទៅកាន់ប្រទេសស៊ីរី ដើម្បីរៀបចំក្រុមភេវរករតូចៗ ។ នៅខែមេសា ឆ្នាំ ២០១៣ al-Jawlani បានស្បថសច្ចាប្រណិធានចំពោះមេដឹកនាំអាល់កៃដា (AQ) ឈ្មោះ Ayman al-Zawahiri ។ ANF បានផ្តាច់ខ្លួនពីក្រុម AQI ហើយក្លាយជារណសិរ្សឯករាជ្យមួយ ។ នៅខែមករា ឆ្នាំ ២០១៧ ANF បានចូលរួមជាមួយក្រុមប្រឆាំងក្បាលរឹងជាច្រើនផ្សេងទៀត ដើម្បីបង្កើតជាក្រុម Hayat Tahrir al-Sham (HTS) ។ ANF នៅតែជាសាខារបស់ក្រុមអាល់កៃដានៅក្នុងប្រទេសស៊ីរី ។

គោលបំណងដែលបានលើកឡើងរបស់រណសិរ្ស ANF គឺត្រូវទម្លាក់របបដឹកនាំរបស់លោក Assad របស់ប្រទេសស៊ីរី ហើយដាក់ជំនួសវិញដោយរដ្ឋឥស្លាមនិកាយស៊ុននី ។ ANF ប្រមូលផ្តុំក្នុង និង ត្រួតត្រាដែនដីមួយចំណែកក្នុងប្រទេសស៊ីរី ភាគពាយ័ព្យ ដែលនៅទីនោះក្រុមនេះគឺជាកម្លាំងប្រឆាំងដ៏សកម្ម ហើយប្រើប្រាស់កម្រិតឥទ្ធិពលផ្សេងៗមកលើអភិបាលកិច្ចក្នុងតំបន់ និងការរៀបចំផែនការសម្ងាត់ខាងក្រៅ ។ ANF បានធ្វើការវាយប្រហារជាច្រើន នៅពាសពេញប្រទេសស៊ីរី ជាញឹកញាប់គឺយកជនស៊ីវិលជាគោលដៅ ។

នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៤ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់រណសិរ្ស ANF ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ កាលពីមុន នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៤ ក្រសួងការបរទេសបានកំណត់រណសិរ្ស ANF ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់រណសិរ្ស ANF និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយរណសិរ្ស ANF ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យរណសិរ្ស ANF ។

SUBMIT A TIP

Do Your Part. Secure a Safer World.

There are many ways to submit information to Rewards for Justice.

You may choose from multiple platforms and contact us in numerous languages. To process your information efficiently, we ask you to state your information as succinctly as possible, provide your name, location, and preferred language, and upload all relevant files such as photographs, videos, and documents to support your information. An RFJ representative will soon contact you. Please be patient, as RFJ reads every tip we receive.

Please open your Line app to submit a tip. The number is +1 202 702 7843

Please open your Viber app to submit a tip. The number is +1 202 702 7843

Please visit our Tor-based tips-reporting channel at: he5dybnt7sr6cm32xt77pazmtm65flqy6irivtflruqfc5ep7eiodiad.onion

ផ្តល់តម្រុយ

សូមចូលរួមចំណែក ។ ធានាឲ្យពិភពលោកមានសុវត្ថិភាពជាងមុន ។

មានរបៀបជាច្រើនក្នុងការផ្តល់តម្រុយ ។

អ្នកអាចជ្រើសរើសពីថ្នាលជាច្រើន ហើយទាក់ទងមកយើងបានជាច្រើនភាសា ។ ដើម្បីដំណើរការព័ត៌មានរបស់អ្នកឲ្យមានប្រសិទ្ធភាព យើងស្នើសុំឲ្យអ្នកបញ្ជាក់ព័ត៌មានរបស់អ្នកឲ្យខ្លីហើយច្បាស់តាមដែលអាចធ្វើទៅបាន ផ្តល់ឈ្មោះរបស់អ្នក ទីតាំង និង ភាសាដែលចង់បាន និង អាប់ឡូដឯកសារពាក់ព័ន្ធទាំងអស់ ដូចជា រូបថត វីដេអូ និង ឯកសារផ្សេងៗដើម្បីគាំទ្រព័ត៌មានរបស់អ្នក ។ អ្នកតំណាងម្នាក់របស់ RFJ នឹងទាក់ទងមកអ្នកឆាប់ៗ ។ សូមមេត្តាអត់ធ្មត់ ខណៈ RFJ អានគ្រប់តម្រុយដែលយើងទទួលបាន ។

សូមបើកកម្មវិធី Signal របស់អ្នកដើម្បីផ្តល់តម្រុយ លេខគឺ +1 202 702 7843

សូមបើកកម្មវិធី Line របស់អ្នកដើម្បីផ្តល់តម្រុយ លេខគឺ +1 202 702 7843

សូមបើកកម្មវិធី Telegram របស់អ្នកដើម្បីផ្តល់តម្រុយ លេខគឺ +1 202 702 7843

សូមបើកកម្មវិធី Viber របស់អ្នកដើម្បីផ្តល់តម្រុយ លេខគឺ +1 202 702 7843

សូមចូលទៅមើល កាណាល់រាយការណ៍ពីតម្រុយ ដោយផ្អែកលើ Tor របស់យើងនៅលើ៖ he5dybnt7sr6cm32xt77pazmtm65flqy6irivtflruqfc5ep7eiodiad.onion

ភាសា

Skip to content