ក្រុម Tehrik-e តាលីបង់ ប៉ាគីស្ថាន (TTP) គឺជាអង្គការភេវរករមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថាន និង អាហ្វហ្កានីស្ថាន ដែលបានបង្កើតឡើងនៅឆ្នាំ ២០០៧ ។ ក្រុម TTP មានបំណងរុញរដ្ឋាភិបាលប៉ាគីស្ថានចេញពីខេត្ត Khyber Pakhtunkwa (ពីអតីតកាលគេស្គាល់ថាជា តំបន់កុលសម្ព័ន្ធដែលគ្រប់គ្រងជាសហព័ន្ធ) ហើយបង្កើតច្បាប់សាសនាឥស្លាម តាមរយៈអំពើភេវរកម្ម ។ ក្រុម TTP ទាញយកការណែនាំខាងមនោគមវិជ្ជាពីក្រុមអាល់កៃដា (AQ) ខណៈដែលសមាភាពផ្សេងៗនៃក្រុម AQ វិញពឹងផ្អែកដោយអន្លើលើក្រុម TTP សម្រាប់ទីកន្លែងជ្រកកោនក្នុងតំបន់ផ្សេងៗនៅតាមបណ្តាយព្រំដែនប្រទេសអាហ្វហ្កានីស្ថាន និង ប៉ាគីស្ថាន ។ ការរបៀបចំនេះបានផ្តល់ឲ្យក្រុម TTP នូវការទទួលបានទាំងបណ្តាញភេវរករសកល ទាំងជំនាញប្រតិបត្តិការរបស់សមាជិកខ្លួន ។
ក្រុម TTP បានធ្វើអំពើភេវរកម្មជាច្រើន ហើយបានអះអាងការទទួលខុសត្រូវចំពោះអំពើទាំងនោះប្រឆាំងនឹងផលប្រយោជន៍អាហ្វហ្កានីស្ថាន និងសហរដ្ឋអាមេរិក រាប់បញ្ចូលទាំង ការវាយប្រហារអត្តឃាតក្នុងខែធ្នូ ឆ្នាំ ២០០៩ មកលើមូលដ្ឋានយោធាសហរដ្ឋអាមេរិកក្នុងទីក្រុង Khost ប្រទេសអាហ្វហ្កានីស្ថាន ដែលបានសម្លាប់ពលរដ្ឋអាមេរិកាំងចំនួនប្រាំពីរនាក់ និង ការដាក់បំផ្ទុះគ្រាប់បែកអត្តឃាតក្នុងខែមេសា ឆ្នាំ ២០១០ មកលើស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្នុងក្រុង Peshawar ប្រទេសប៉ាគីស្ថាន ដែលបានសម្លាប់ពលរដ្ឋប៉ាគីស្ថានចំនួនប្រាំមួយនាក់ ។ ក្រុម TTP ត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការធ្វើឃាតអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Benazir Bhutto ក្នុងឆ្នាំ ២០០៧ ។ ក្រុម TTP បានដឹកនាំ និងសម្របសម្រួលការប៉ុនប៉ងមិនបានសម្រេចរបស់ Faisal Shahzad ក្នុងការបំផ្ទុះឧបករណ៍ដែលមានគ្រឿងផ្ទុះ នៅ Times Square ក្នុងទីក្រុងញូយ៉ក កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១០ ។
នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១០ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម TTP ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម និងជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាម បទបញ្ជាដាច់ណាត់លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម TTP និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម TTP ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម TTP ។