ក្រុម Jamaat-ul-Ahrar (JuA) គឺជាក្រុមសកម្មប្រយុទ្ធមួយ ដែលទាក់ទិននឹងក្រុម Tehrik-e តាលីបង់ ប៉ាគីស្ថាន (TTP) ដែលសហរដ្ឋអាមេរិកកំណត់ថាជា អង្គការភេវរករបរទេស ។ បង្កើតឡើងដោយអតីតមេដឹកនាំក្រុម TTP ឈ្មោះ Abdul Wali ក្នុងខែសីហា ឆ្នាំ ២០១៤ ក្រុម JuA បានបើកការវាយប្រហារជាច្រើនក្នុងប្រទេសប៉ាគីស្ថាន ដោយយកជនស៊ីវិល, សាសនាដែលមានអ្នកកាន់តិចតួច, ទាហាន និង ការអនុវត្តច្បាប់ មកធ្វើជាគោលដៅ ។ ក្នុងខែសីហា ឆ្នាំ ២០១៥ ក្រុម JuA បានអះអាងការទទួលខុសត្រូវចំពោះការដាក់បំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរដ្ឋ Punjab ប្រទេសប៉ាគីស្ថាន ដែលបានសម្លាប់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរដ្ឋ Punjab គឺលោក Shuja Khanzada និងអ្នកគាំទ្ររបស់គាត់ចំនួន ១៨ នាក់ ។ ក្រុម JuA ទទួលខុសត្រូវចំពោះការសម្លាប់បុគ្គលិកស្ថានកុងស៊ុលសហរដ្ឋអាមេរិក ពីរនាក់ជនជាតិប៉ាគីស្ថាន ក្នុងទីក្រុង Peshawar កាលពីដើមខែមីនា ឆ្នាំ ២០១៦ ។ កាលពីចុងខែមីនា ឆ្នាំ ២០១៦ ក្រុម JuA បានធ្វើការវាយប្រហារអត្តឃាតនៅឯឧទ្យានកម្សាន្ត Gulshan-e-Iqbal ក្នុងទីក្រុង Lahore ប្រទេសប៉ាគីស្ថាន ដែលបានសម្លាប់មនុស្សជាង ៧០ នាក់—ជិតពាក់កណ្តាលនៃអ្នកទាំងនោះគឺជាស្រ្តី និង កុមារ—និងរបួសជាងរាប់រយនាក់ទៀត ។
នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៦ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានកំណត់ក្រុម JuA ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម JuA និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម JuA ឡើយ ។