ក្រុម Hayat Tahrir al-Sham (HTS) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧ ចេញពីការបញ្ចូលគ្នារវាងរណសិរ្យ អាល់នូរ៉ា (ANF) និងក្រុមជាច្រើនផ្សេងទៀត ។ ក្រុម HTS ត្រួតត្រាដែនដីមួយផ្នែកក្នុងប្រទេសស៊ីរី ភាគពាយ័ព្យ ដោយមានគោលបំណងទម្លាក់របបលោក Assad របស់ប្រទេសស៊ីរី ហើយដាក់ជំនួសវិញដោយរដ្ឋឥស្លាមនិកាយស៊ុននី ដើម្បីលើកកម្ពស់របៀបវារៈរបស់ខ្លួន ក្នុងនាមសាខាមួយក្នុងចំណោមសាខាជាច្រើនរបស់ក្រុមអាល់កៃដាក្នុងប្រទេសស៊ីរី ។ ក្រុម HTS បានចាប់ពលរដ្ឋអាមេរិកាំងជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង ចាប់តាំងពីការបង្កើតក្រុមនេះមក ។ ក្រុម HTS គឺជាសមាសភាពជ្រុលនិយមមួយ ដែលផ្តាច់ចេញពីក្រុមអ្នកប្រឆាំងស៊ីរី ហើយប្រើប្រាស់កម្រិតឥទ្ធិពលផ្សេងៗមកលើអភិបាលកិច្ចក្នុងតំបន់ និងការរៀបចំផែនការសម្ងាត់ខាងក្រៅ ។