ក្រុមហួរ៉ាស់ អាល់ឌីន (HAD) គឺជាក្រុមជីហាដមួយដែលជាសាខារបស់ក្រុមអាល់កៃដា លេចឡើងនៅក្នុងប្រទេសស៊ីរី ក្នុងដើមឆ្នាំ ២០១៨ ក្រោយមានក្រុមតូចៗបំបែកខ្លួនចេញពីក្រុម Hayat Tahrir al-Sham (HTS) ។
នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានកំណត់ក្រុម HAD ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម HAD និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម HAD ឡើយ ។