ក្រុមឆ្មាំបដិវត្តឥស្លាម (IRGC) ដែលជាផ្នែកមួយនៃយោធាផ្លូវការរបស់ប្រទេសអ៊ីរ៉ង់ ដើរតួនាទីស្នូលក្នុងការប្រើប្រាស់ភេវរកម្មអ៊ីរ៉ង់ ជាឧបករណ៍ដ៏សំខាន់មួយនៃជំនាញចាត់ចែងរដ្ឋការអ៊ីរ៉ង់ ។ ក្រុម IRGC រៀបចំគម្រោង, ចាត់ចែង និងធ្វើសកម្មភាពភេវរកម្មនៅជុំវិញពិភពលោក ។ លើសពីនេះ ក្រុម IRGC បានបង្កើត, គាំទ្រ និង ដឹកនាំក្រុមភេវរករផ្សេងៗទៀត ។ ក្រុម IRGC ទទួលខុសត្រូវចំពោះការវាយប្រហារជាច្រើន ដោយយកពលរដ្ឋអាមេរិកាំង និងអាគាររបស់សហរដ្ឋអាមេរិក រាប់បញ្ចូលទាំង ការវាយប្រហារដែលបានសម្លាប់ពលរដ្ឋអាមេរិកជាច្រើនផង ។ ចាប់តាំងពីការកកើតមកក្នុងឆ្នាំ ១៩៧៩ ក្រុម IRGC បានទទួលតួនាទីដ៏សំខាន់មួយក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់អ៊ីរ៉ង់ ។ សព្វថ្ងៃក្រុមនេះកាន់កាប់ចំណែកដ៏ធំនៃសេដ្ឋកិច្ចអ៊ីរ៉ង់ ហើយមានឥទ្ធិពលលើនយោបាយក្នុងស្រុកអ៊ីរ៉ង់ ។
នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០១៩ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម IRGC រាប់បញ្ចូលទាំង កងកម្លាំង IRGC-Qods ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ ក្នុងឆ្នាំ ២០១៧ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានកំណត់ក្រុម IRGC ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ចំពោះសកម្មភាពរបស់ក្រុមនេះក្នុងការគាំទ្រដល់ក្រុម IRGC-QF ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម IRGC និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម IRGC ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម IRGC ។