វេបសាយផ្លូវការមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក

កងកម្លាំង Qods នៃក្រុមឆ្មាំបដិវត្តឥស្លាម (IRGC-QF)

ដើមបូព៌ា – អាហ្វ្រិកខាងជើង និង មជ្ឈិមបូព៌ា | អាស៊ីខាងត្បូង និង កណ្តាល

សូមចូលរួមចំណែក ។

អំពី

កងកម្លាំង Qods នៃក្រុមឆ្មាំបដិវត្តឥស្លាម (IRGC-QF) ដែលជាសាខាមួយរបស់ក្រុម IRGC គឺជាយន្តការដ៏ចម្បងរបស់អ៊ីរ៉ង់ ក្នុងការជ្រោមជ្រែង និង គាំទ្រដល់បណ្តាក្រុមភេវករនៅបរទេស ។ អ៊ីរ៉ង់ប្រើប្រាស់ក្រុម IRGC-QF ឲ្យអនុវត្តគោលបំណងគោលនយោបាយការបរទេសរបស់ខ្លួន, បិទបាំងប្រតិការស៊ើបយកការណ៍ និងបង្កអស្ថិរភាពក្នុងមជ្ឈិមបូព៌ា ។ ក្នុងឆ្នាំ ២០១១ ក្រុម IRGC-QF បានរៀបផែនការសម្ងាត់ដើម្បីធ្វើឃាតឯកអគ្គរដ្ឋទូត សាអូឌីត ប្រចាំសហរដ្ឋអាមេរិក ក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី ។ ក្នុងឆ្នាំ ២០១២ ភ្នាក់ងារសម្ងាត់របស់ក្រុម IRGC-QF ត្រូវបានចាប់ខ្លួនក្នុងប្រទេសតួកគី និង កេនយ៉ា ពីបទរៀបចំផែនការសម្ងាត់ដើម្បីធ្វើការវាយប្រហារ ។ នៅខែមករា ឆ្នាំ ២០១៨ ប្រទេសអាល្លឺម៉ង់ បានលាតត្រដាងពីភ្នាក់ងារសម្ងាត់របស់ក្រុម IRGC ចំនួន ១០ នាក់ ដែលជាប់ពាក់ព័ន្ធនឹងផែនការសម្ងាត់ភេវរកម្មមួយក្នុងប្រទេសអាល្លឺម៉ង់ ។

នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០១៩ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម IRGC រាប់បញ្ចូលទាំង កងកម្លាំង IRGC-QF ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ ក្នុងឆ្នាំ ២០១៧ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានកំណត់ក្រុម IRGC ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ចំពោះសកម្មភាពរបស់ក្រុមនេះក្នុងការគាំទ្រដល់ក្រុម IRGC-QF ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម IRGC និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម IRGC ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម IRGC ។

SUBMIT A TIP

Do Your Part. Secure a Safer World.

There are many ways to submit information to Rewards for Justice.

You may choose from multiple platforms and contact us in numerous languages. To process your information efficiently, we ask you to state your information as succinctly as possible, provide your name, location, and preferred language, and upload all relevant files such as photographs, videos, and documents to support your information. An RFJ representative will soon contact you. Please be patient, as RFJ reads every tip we receive.

Please visit our Tor-based tips-reporting channel at: he5dybnt7sr6cm32xt77pazmtm65flqy6irivtflruqfc5ep7eiodiad.onion

ផ្តល់តម្រុយ

សូមចូលរួមចំណែក ។ ធានាឲ្យពិភពលោកមានសុវត្ថិភាពជាងមុន ។

មានរបៀបជាច្រើនក្នុងការផ្តល់តម្រុយ ។

អ្នកអាចជ្រើសរើសពីថ្នាលជាច្រើន ហើយទាក់ទងមកយើងបានជាច្រើនភាសា ។ ដើម្បីដំណើរការព័ត៌មានរបស់អ្នកឲ្យមានប្រសិទ្ធភាព យើងស្នើសុំឲ្យអ្នកបញ្ជាក់ព័ត៌មានរបស់អ្នកឲ្យខ្លីហើយច្បាស់តាមដែលអាចធ្វើទៅបាន ផ្តល់ឈ្មោះរបស់អ្នក ទីតាំង និង ភាសាដែលចង់បាន និង អាប់ឡូដឯកសារពាក់ព័ន្ធទាំងអស់ ដូចជា រូបថត វីដេអូ និង ឯកសារផ្សេងៗដើម្បីគាំទ្រព័ត៌មានរបស់អ្នក ។ អ្នកតំណាងម្នាក់របស់ RFJ នឹងទាក់ទងមកអ្នកឆាប់ៗ ។ សូមមេត្តាអត់ធ្មត់ ខណៈ RFJ អានគ្រប់តម្រុយដែលយើងទទួលបាន ។

សូមបើកកម្មវិធី Signal របស់អ្នកដើម្បីផ្តល់តម្រុយ លេខគឺ +1 202 702 7843

សូមបើកកម្មវិធី Telegram របស់អ្នកដើម្បីផ្តល់តម្រុយ លេខគឺ +1 202 702 7843

សូមចូលទៅមើល កាណាល់រាយការណ៍ពីតម្រុយ ដោយផ្អែកលើ Tor របស់យើងនៅលើ៖ he5dybnt7sr6cm32xt77pazmtm65flqy6irivtflruqfc5ep7eiodiad.onion

ភាសា

Skip to content