វេបសាយផ្លូវការមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក

អំពី

ទិដ្ឋភាពទូទៅអំពីកម្មវិធី

ប្រវត្តិកម្មវិធី និងសិទ្ធិអំណាចដែលកំណត់ដោយច្បាប់

RFJ ដែលជាកម្មវិធីផ្តល់ប្រាក់រង្វាន់សម្រាប់សន្តិសុខជាតិនៃក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងដោយ ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើភេវរកម្មអន្តរជាតិ ឆ្នាំ ១៩៨៤ ដែលជានីតិសាធារណៈ ៩៨-៥៣៣ (ដែលតាក់តែងជាក្រមតាមមាត្រា ២២ U.S.C. § ២៧០៨) ។ គ្រប់គ្រងដោយការិយាល័យសន្តិសុខការទូតនៃក្រសួងការបរទេស បេសកកម្មរបស់ RFJ គឺត្រូវផ្តល់ប្រាក់រង្វាន់ដើម្បីទទួលបានព័ត៌មាន ដែលការពារដល់អាយុជីវិតរបស់ពលរដ្ឋអាមេរិកាំង និង ផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងលើកកម្ពស់សន្តិសុខជាតិសហរដ្ឋអាមេរិក ។  

ចាប់តាំងពីឆ្នាំ ១៩៨៤ សភាបានពង្រីកសិទ្ធិអំណាចរបស់ RFJ ក្នុងការផ្តល់ប្រាក់រង្វាន់សម្រាប់ព័ត៌មានទាំងឡាយណា ជាបួនប្រភេទធំៗ៖

  • ភេវរកម្ម សម្រាប់ព័ត៌មានដែល
    • ឈានទៅដល់ការចាប់ខ្លួន ឬការកាត់ទោសជនណាម្នាក់ដែលរៀបចំផែនការ ប្រព្រឹត្ត ជួយ ឬ ប៉ុនប៉ងធ្វើសកម្មភាពភេវរកម្មអន្តរជាតិប្រឆាំងនឹងបុគ្គល ឬ ទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក នៅក្នុងសហរដ្ឋអាមេរិក និង បរទេស
    • ទប់ស្កាត់អំពើបែបទាំងនោះកុំឲ្យកើតឡើងពីដំបូង
    • កំណត់អត្តសញ្ញាណ ឬ ទីតាំងលាក់ខ្លួនរបស់មេដឹកនាំភេវរករសំខាន់ ឬ
    • បន្ទុចបង្អាក់យន្តការហិរញ្ញវត្ថុរបស់អង្គការភេវរករបរទេស ។  នេះរាប់បញ្ចូលទាំង ការបន្ទុចបង្អាក់បណ្តាញចាប់ជំរឹតយកប្រាក់ និង ហេតុការណ៍ចាប់ជំរឹតយកប្រាក់ ដែលគាំទ្រខាងហិរញ្ញវត្ថុដល់អង្គការទាំងនោះ ។ 
  • ការជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោត សម្រាប់ព័ត៌មានដែល
    • ឈានទៅរកការកំណត់អត្តសញ្ញាណ ឬ ទីតាំងលាក់ខ្លួនរបស់ជនបរទេសដែលបានចូលរួមដោយដឹងខ្លួនមុន ឬកំពុងចូលរួមក្នុងការជ្រៀតជ្រែកកិច្ចការបោះឆ្នោតបរទេស រាប់បញ្ចូលទាំងសកម្មភាពដែលរំលោភព្រហ្មទណ្ឌសហព័ន្ធ, សិទ្ធិបោះឆ្នោត ឬច្បាប់ហិរញ្ញវត្ថុសម្រាប់យុទ្ធនាការ ឬ សកម្មភាពបែបនោះ ដែលប្រព្រឹត្តដោយជនណាដែលដើរតួជាភ្នាក់ងាររបស់ ឬ ក្នុងនាមនៃ ឬ ដោយមានការសម្របសម្រួលជាមួយ រដ្ឋាភិបាលបរទេស ឬ អង្គការឧក្រិដ្ឋជនដែលមានការចាត់តាំង ។
    • ឈានទៅដល់ការទប់ស្កាត់, បង្អាក់ ឬ សេចក្តីសម្រេចអនុគ្រោះដល់ការប្រព្រឹត្តសកម្មភាពជ្រៀតជ្រែកកិច្ចការបោះឆ្នោតបរទេស ។
  • សកម្មភាពព្យាបាទតាមអ៊ីនធឺណិត សម្រាប់ព័ត៌មានដែល
    • កំណត់អត្តសញ្ញាណ ឬ ទីតាំងលាក់ខ្លួននៃបុគ្គលណាម្នាក់ ដែលធ្វើសកម្មភាពតាមការណែនាំ ឬ ក្រោមការត្រួតត្រារបស់រដ្ឋាភិបាលបរទេសមួយ ជួយ ឬញុះញង់ឲ្យមានការរំលោភបំពានលើ​ ច្បាប់ស្តីពីការក្លែងបន្លំ និង ការរំលោភបំពានតាមកុំព្យូទ័រ  (“CFAA”), ១៨ U.S.C. § ១០៣០ ។  នេះរាប់បញ្ចូលទាំងការជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោត ។
  • កូរ៉េខាងជើង សម្រាប់ព័ត៌មានដែល 
    • បន្ទុចបង្អាក់យន្តការហិរញ្ញវត្ថុរបស់បុគ្គល ឬអង្គភាពទាំងឡាយណាដែលជាប់ទាក់ទិននឹងសកម្មភាពមួយចំនួន ដែលគាំទ្រដល់របបកូរ៉េខាងជើង ឬ
    • កំណត់អត្តសញ្ញាណ ឬ ទីតាំងលាក់ខ្លួននៃបុគ្គលណាម្នាក់ ដែលធ្វើសកម្មភាពតាមការណែនាំ ឬ ក្រោមការត្រួតត្រារបស់រដ្ឋាភិបាលបរទេសមួយ ជួយ ឬញុះញង់ឲ្យមានការរំលោភបំពានលើ​ ច្បាប់ស្តីពីការក្លែងបន្លំ និង ការរំលោភបំពានតាមកុំព្យូទ័រ  (“CFAA”), ១៨ U.S.C. § ១០៣០ ។  នេះរាប់បញ្ចូលទាំង ការវាយប្រហារតាមអ៊ីនធឺណិត និង ការចូលលុកលុយលើបណ្តាប្រព័ន្ធរដ្ឋាភិបាលសហរដ្ឋអាមេរិក ។

ការផ្សព្វផ្សាយអំពីការផ្តល់ជូនប្រាក់រង្វាន់

នៅពេលរដ្ឋមន្រ្តីក្រសួងការបរទេសបានអនុញ្ញាតឲ្យមានការផ្តល់ប្រាក់រង្វាន់មួយ RFJ ធ្វើការផ្សព្វផ្សាយវា ហើយបញ្ចូលឲ្យដល់អ្នកស្តាប់ និង អ្នកទស្សនាគោលដៅ តាមរបៀបមួយដែលសមស្របតាមវប្បធម៌ ដោយប្រើមធ្យោបាយផ្សេងៗ រាប់បញ្ចូលទាំង ប្រព័ន្ធផ្សព្វផ្សាយសង្គម កម្មវិធីឈែតសង្គម និង ប្រព័ន្ធផ្សព្វផ្សាយតាមលក្ខណៈបុរាណ ។

ការដំណើរការតម្រុយ

ការផ្សព្វផ្សាយទាំងអស់របស់ RFJ ណែនាំឲ្យបុគ្គលទាំងឡាយផ្ញើសារជាអក្សរនូវព័ត៌មានរបស់ពួកគេមកកាន់ខ្សែផ្តល់ដំណឹងតាមភាសាជាក់លាក់របស់ RFJ តាមរយៈកម្មវិធីផ្ញើសារជាអក្សរជាច្រើន ដែលមានកូដសម្ងាត់ និងអាចរកបានយ៉ាងទូលំទូលាយ រាប់បញ្ចូលទាំង Signal, Telegram, និង WhatsApp ។ បុគ្គលទាំងឡាយក៏អាចផ្ញើព័ត៌មានរបស់ពួកគេតាមអ៊ីមែល និង គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ។
RFJ នឹងចែកចាយព័ត៌មានអំពីតម្រុយដែលសមស្របទៅដល់បណ្តាទីភ្នាក់ងារ USG ដទៃទៀត ។ 

ការបើកប្រាក់រង្វាន់

បើសិនព័ត៌មានដែលផ្តល់ដោយអ្នករាយការណ៍ម្នាក់ នាំឲ្យបានលទ្ធផលវិជ្ជមាន ទីភ្នាក់ងារស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក ដែលធ្វើការលើករណីនោះ អាចសម្រេចដាក់ឈ្មោះអ្នករាយការណ៍នោះសម្រាប់ការបើកប្រាក់រង្វាន់ ។ ការស្នើដាក់ឈ្មោះសម្រាប់ការបើកប្រាក់ទាំងអស់ ត្រូវត្រួតពិនិត្យឡើងវិញដោយគណៈកម្មការអន្តរទីភ្នាក់ងារ ហើយបន្ទាប់មក បញ្ជូនទៅរដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីពិនិត្យសម្រេចថាត្រូវបើកប្រាក់ឬអត់ ។

ចាប់តាំងពីការកកើតក្នុងឆ្នាំ ១៩៨៤ មក កម្មវិធីបានបើកប្រាក់រង្វាន់លើសពី ២៥០ លានដុល្លារ ជូនដល់មនុស្សជាង ១២៥ នាក់នៅទូទាំងសកលលោក ដែលបានផ្តល់ព័ត៌មានដែលអាចមានចំណាត់ការបាន ដែលបានជួយដោះស្រាយការគំរាមកំហែងនានាដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ។

SUBMIT A TIP

Do Your Part. Secure a Safer World.

There are many ways to submit information to Rewards for Justice.

You may choose from multiple platforms and contact us in numerous languages. To process your information efficiently, we ask you to state your information as succinctly as possible, provide your name, location, and preferred language, and upload all relevant files such as photographs, videos, and documents to support your information. An RFJ representative will soon contact you. Please be patient, as RFJ reads every tip we receive.

ផ្តល់តម្រុយ

សូមចូលរួមចំណែក ។ ធានាឲ្យពិភពលោកមានសុវត្ថិភាពជាងមុន ។

មានរបៀបជាច្រើនក្នុងការផ្តល់តម្រុយ ។

អ្នកអាចជ្រើសរើសពីថ្នាលជាច្រើន ហើយទាក់ទងមកយើងបានជាច្រើនភាសា ។ ដើម្បីដំណើរការព័ត៌មានរបស់អ្នកឲ្យមានប្រសិទ្ធភាព យើងស្នើសុំឲ្យអ្នកបញ្ជាក់ព័ត៌មានរបស់អ្នកឲ្យខ្លីហើយច្បាស់តាមដែលអាចធ្វើទៅបាន ផ្តល់ឈ្មោះរបស់អ្នក ទីតាំង និង ភាសាដែលចង់បាន និង អាប់ឡូដឯកសារពាក់ព័ន្ធទាំងអស់ ដូចជា រូបថត វីដេអូ និង ឯកសារផ្សេងៗដើម្បីគាំទ្រព័ត៌មានរបស់អ្នក ។ អ្នកតំណាងម្នាក់របស់ RFJ នឹងទាក់ទងមកអ្នកឆាប់ៗ ។ សូមមេត្តាអត់ធ្មត់ ខណៈ RFJ អានគ្រប់តម្រុយដែលយើងទទួលបាន ។

ភាសា

Skip to content