វេបសាយផ្លូវការមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អំពី

ការជូនដំណឹងអំពីឯកជនភាព

ការជូនដំណឹងអំពីឯកជនភាព

សូមអរគុណចំពោះការជ្រើសរើសជាផ្នែកមួយនៃសហគមន៍របស់យើង ក្នុងកម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ ។ យើងប្តេជ្ញាចិត្តការពារព័ត៌មានផ្ទាល់ខ្លួន និង សិទ្ធិរបស់អ្នកក្នុងការទទួលបានឯកជនភាព ។

ការជូនដំណឹងអំពីឯកជនភាពនេះ ពិពណ៌នាពីរបៀបដែលយើងអាចប្រើព័ត៌មានរបស់អ្នក បើសិនអ្នក៖

  • ចូលមកមើលវេបសាយរបស់យើង តាមអាសយដ្ឋាន https://rewardsforjustice.net
  • ចូលរួមជាមួយយើងតាមរបៀបដែលពាក់ព័ន្ធផ្សេងទៀត – រាប់បញ្ចូលទាំង ការផ្សព្វផ្សាយ ឬ ព្រឹត្តិការណ៍ផ្សេងៗ

នៅក្នុងការជូនដំណឹងអំពីឯកជនភាពនេះ បើសិនយើងនិយាយសំដៅទៅ៖

  • “វេបសាយ” យើងសំដៅទៅវេបសាយណាមួយរបស់យើង ដែលយោង ឬបញ្ជាប់មកកាន់គោលការណ៍នេះ
  • “សេវាកម្ម” យើងសំដៅទៅវេបសាយរបស់យើង និង សេវាដែលទាក់ទងផ្សេងទៀត រាប់បញ្ចូលទាំង ការផ្សព្វផ្សាយ ឬ ព្រឹត្តិការណ៍ផ្សេងៗ

គោលបំណងនៃការជូនដំណឹងអំពីឯកជនភាពនេះ គឺត្រូវពន្យល់អ្នកឲ្យបានច្បាស់បំផុតតាមដែលអាចធ្វើទៅបាន នូវព័ត៌មានអ្វីដែលយើងប្រមូល របៀបដែលយើងប្រើប្រាស់វា និង សិទ្ធិអ្វីខ្លះដែលអ្នកមានទាក់ទងនឹងវា ។ បើសិនមានលក្ខខណ្ឌណាមួយក្នុងការជូនដំណឹងអំពីឯកជនភាពនេះ ដែលអ្នកមិនយល់ស្រប សូមឈប់បន្តការប្រើប្រាស់សេវាកម្មរបស់យើងភ្លាម ។

សូមអានការជូនដំណឹងអំពីឯកជនភាពនេះដោយប្រុងប្រយ័ត្ន ដោយសារវានឹងជួយអ្នកឲ្យយល់ពីអ្វីដែលយើងធ្វើជាមួយព័ត៌មានដែលយើងប្រមូល ។

ព័ត៌មានដែលគេប្រមូលដោយស្វ័យប្រវត្តិ

ដោយសង្ខេប៖ ព័ត៌មានខ្លះ – ដូចជា អាសយដ្ឋាន អាយភី (IP) របស់អ្នក និង/ឬ ចរិកលក្ខណៈរបស់កម្មវិធីរុករក និង ឧបករណ៍ – ត្រូវគេប្រមូលដោយស្វ័យប្រវត្តិ នៅពេលអ្នកចូលមើលវេបសាយរបស់យើង ។

យើងប្រមូលយកព័ត៌មានមួយចំនួនដោយស្វ័យប្រវត្តិ នៅពេលអ្នកចូលមើល ប្រើប្រាស់ ឬ រុករកព័ត៌មាននៅលើវេបសាយ ។ ព័ត៌មាននេះមិនបង្ហាញអត្តសញ្ញាណជាក់លាក់របស់អ្នកទេ (ដូចជា ឈ្មោះរបស់អ្នក ឬ ព័ត៌មានទំនាក់ទំនង) ប៉ុន្តែអាចបញ្ចូលព័ត៌មានអំពីឧបករណ៍ និង ការប្រើប្រាស់ ដូចជា អាសយដ្ឋាន អាយភីរបស់អ្នក ចរិកលក្ខណៈរបស់កម្មវិធីរុករក និង ឧបករណ៍ ប្រព័ន្ធដំណើរការ ភាសាដែលចង់បាន យូអអិល (URLs) ដែលយោងមក ឈ្មោះឧបករណ៍ ប្រទេស ទីតាំង ព័ត៌មានអំពីរបៀប និងពេលវេលាអ្នកប្រើវេបសាយរបស់យើង និង ព័ត៌មានបច្ចេកទេសដទៃទៀត ។ ព័ត៌មាននេះគេត្រូវការជាបឋមដើម្បីរក្សាសន្តិសុខ និង ប្រតិបត្តិការរបស់វេបសាយយើង និងសម្រាប់គោលបំណងរាយការណ៍ និង ការវិភាគផ្ទៃក្នុងរបស់យើង ។

ដូចគ្នានឹងក្រុមហ៊ុនជាច្រើនដែរ យើងក៏ប្រមូលព័ត៌មានតាមឃុកឃីស៍ និង បច្ចេកវិទ្យាស្រដៀងគ្នា ។

ព័ត៌មានដែលយើងប្រមូល រួមមាន៖

  • ទិន្នន័យអំពីកំណត់ហេតុ និង ការប្រើប្រាស់៖ ទិន្នន័យអំពីកំណត់ហេតុ និង ការប្រើប្រាស់ គឺជាព័ត៌មានអំពីការប្រើប្រាស់ និង សកម្មភាពដែលទាក់ទងនឹងសេវាកម្ម និងវិភាគរោគ ដែលសេវាកម្មរបស់យើងប្រមូលយកដោយស្វ័យប្រវត្តិ នៅពេលអ្នកអាក់សេស ឬ ប្រើប្រាស់វេបសាយរបស់យើង ហើយដែលយើងកត់ត្រាក្នុងហ្វាលកំណត់ហេតុ ។ អាស្រ័យលើរបៀបដែលអ្នកធ្វើអន្តរកម្មជាមួយយើង ទិន្នន័យកំណត់ហេតុនេះ អាចរាប់បញ្ចូលទាំង អាសយដ្ឋាន អាយភី ព័ត៌មានអំពីឧបករណ៍ ប្រភេទកម្មវិធីរុករក និង ការកំណត់ផ្សេងៗ និងព័ត៌មានអំពីសកម្មភាពរបស់អ្នកក្នុងវេបសាយ (ដូចជា កាលបរិច្ឆេទ/ម៉ោង ដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់របស់អ្នក ទំព័រ និង ហ្វាលដែលបានបើកមើល ការស្វែងរក និង សកម្មភាពដទៃទៀតដែលអ្នកធ្វើ ដូចជា លក្ខណៈពិសេសណាមួយដែលអ្នកប្រើ) ព័ត៌មានអំពីព្រឹត្តិការណ៍ក្នុងឧបករណ៍ (ដូចជា សកម្មភាពប្រព័ន្ធ របាយការណ៍អំពីកំហុស (ជូនកាលគេហៅថា “គាំងម៉ាស៊ីន”) និង ការកំណត់របស់ហាដវែរ ។
  • ទិន្នន័យរបស់ឧបករណ៍៖ យើងប្រមូលទិន្នន័យរបស់ឧបករណ៍ ដូចជា ព័ត៌មានអំពីកុំព្យូទ័ររបស់អ្នក ទូរស័ព្ទ ថាប្លេត ឬ ឧបករណ៍ដទៃទៀតដែលអ្នកប្រើដើម្បីអាក់សេសវេបសាយ ។ អាស្រ័យលើឧបករណ៍ដែលអ្នកបានប្រើ ទិន្នន័យរបស់ឧបករណ៍នេះអាចរាប់បញ្ចូលព័ត៌មាន ដូចជា អាសយដ្ឋាន អាយភីរបស់អ្នក (ឬ សេវូបករណ៍ ប្រក់ស៊ី) លេខសម្គាល់ឧបករណ៍ និង កម្មវិធី ទីតាំង ប្រភេទកម្មវិធីរុករក ម៉ូដែលហាដវែរ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត និង/ឬ ក្រុមហ៊ុនបម្រើសេវាទូរស័ព្ទ ប្រព័ន្ធដំណើរការ និង ព័ត៌មានអំពីការកំណត់ប្រព័ន្ធ ។
  • ទិន្នន័យអំពីទីតាំង៖ យើងប្រមូលទិន្នន័យអំពីទីតាំង ដូចជា ព័ត៌មានអំពីទីតាំងឧបករណ៍របស់អ្នក ដែលអាចជាក់ច្បាស់ ឬ មិនជាក់ច្បាស់ ។ ព័ត៌មានច្រើនប៉ុនណាដែលយើងប្រមូលយក អាស្រ័យលើប្រភេទ និង ការកំណត់របស់ឧបករណ៍របស់អ្នក ដែលអ្នកប្រើដើម្បីអាក់សេសវេបសាយ ។ ឧទាហរណ៍ យើងអាចប្រើ GPS និង បច្ចេកវិទ្យាដទៃទៀត ដើម្បីប្រមូលទិន្នន័យអំពីទីតាំងភូមិសាស្រ្ត ដែលប្រាប់យើងពីទីតាំងបច្ចុប្បន្នរបស់អ្នក (ដោយផ្អែកលើ អាសយដ្ឋាន អាយភី របស់អ្នក) ។ អ្នកអាចជ្រើសរើសមិនអនុញ្ញាតឲ្យយើងប្រមូលទិន្នន័យនេះ ដោយការបដិសេធអាក់សេសទៅព័ត៌មាននោះក៏បាន ឬដោយការបិទការកំណត់ទីតាំងរបស់អ្នកនៅលើឧបករណ៍របស់អ្នកក៏បាន ។ ទោះបីជាយ៉ាងក៏ដោយ សូមកត់សម្គាល់ថា បើសិនអ្នកជ្រើសរើសបដិសេធ អ្នកមិនអាចប្រើប្រាស់ទិដ្ឋភាពមួយចំនួនរបស់សេវាកម្មឡើយ ។

តើយើងប្រើប្រាស់ព័ត៌មានរបស់អ្នកដោយរបៀបណា?

យើងប្រើព័ត៌មានផ្ទាល់ខ្លួន ដែលប្រមូលបានតាមវេបសាយរបស់យើងសម្រាប់គោលបំណងផ្សេងៗ ដូចពិពណ៌នាខាងក្រោម ។ 

យើងអាចប្រើទិន្នន័យរបស់អ្នកសម្រាប់គោលបំណងដូចខាងក្រោម៖

  • ការពារសេវាកម្មរបស់យើង ។ យើងអាចប្រើព័ត៌មានរបស់អ្នក ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការរក្សាវេបសាយរបស់យើងឲ្យមានសុវត្ថិភាព (ឧទាហរណ៍៖ ការត្រួតពិនិត្យ និង ការបង្ការការក្លែងបន្លំ។)
  • អនុវត្ត ខ និង លក្ខខណ្ឌរបស់យើង និងគោលការណ៍នានាដើម្បីគោរពតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់ និង បទប្បញ្ញត្តិ ។
  • បំពេញ និង គាំទ្រសកម្មភាពបច្ចុប្បន្ន
  • គ្រប់គ្រង និងថែទាំវេបសាយ និង ប្រព័ន្ធ
  • ស្រាវជ្រាវ និង អភិវឌ្ឍ
  • ធ្វើការស៊ើបអង្កេតលើការអនុវត្តច្បាប់ដែលគេអនុញ្ញាត

តើយើងប្រើ ឃុកឃីស៍ និង បច្ចេកវិទ្យាតាមដានផ្សេងទៀតទេ?

ដោយសង្ខេប៖ យើងអាចប្រើ ឃុកឃីស៍ និង បច្ចេកវិទ្យាតាមដានស្រដៀងគ្នា (ដូចជា វេប បេខិន និង ភិកសែល) ដើម្បីប្រមូល ឬ រក្សាទុកព័ត៌មាន ។

ឃុកឃីស៍ និង បច្ចេកវិទ្យាស្រដៀងគ្នា អាចជួយយើងកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ នៅពេលអ្នកត្រឡប់មកវេបសាយ ឬ កូនកម្មវិធីរបស់យើង ។ ឃុកឃីស៍ជួយយើងឲ្យត្រួតពិនិត្យមើលគំរូចរាចរណ៍របស់វេបសាយ និង កំណត់ថា សេវាកម្មអ្វីដែលពេញនិយម ។ យើងក៏អាចប្រើព័ត៌មានបែបនោះដើម្បីបញ្ជូនមាតិកាតាមការចង់បាន និង ការផ្សព្វផ្សាយទៅអ្នកប្រើប្រាស់សេវាកម្ម ដែលឥរិយាបថរបស់ពួកគេបង្ហាញថា ពួកគេចាប់អារម្មណ៍លើប្រធានបទពិសេសណាមួយ ។

កម្មវិធីរុករកវេបភាគច្រើន ត្រូវបានកំណត់ឲ្យទទួលយកតាមបុរេជម្រើស ។ បើសិនអ្នកចង់បាន ជាធម្មតាអ្នកអាចជ្រើសរើសកំណត់កម្មវិធីរុករករបស់អ្នកឲ្យលុបចោល ឬ បដិសេធ ឃុកឃីស៍ ។ បើសិនអ្នកជ្រើសរើសលុបចោល ឃុកឃីស៍ ឬ បដិសេស ឃុកឃីស៍ វាអាចប៉ះពាល់ដល់លក្ខណៈពិសេស ឬ សេវាកម្មមួយចំនួននៃវេបសាយរបស់យើង ។

តើយើងរក្សាព័ត៌មានរបស់អ្នកឲ្យមានសុវត្ថិភាពដោយរបៀបណា?

ដោយសង្ខេប៖ យើងមានបំណងការពារព័ត៌មានផ្ទាល់ខ្លួនតាមរយៈប្រព័ន្ធវិធានការសន្តិសុខបច្ចេកទេស និងអង្គភាព ។

យើងបានអនុវត្តវិធានការសន្តិសុខបច្ចេកទេស និងអង្គភាព ដែលរៀបចំឡើងដើម្បីការពារសន្តិសុខនៃព័ត៌មានផ្ទាល់ខ្លួនណាមួយដែលយើងដំណើរការ ។ ប៉ុន្តែ បើទោះជាមានការការពារ និង កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពព័ត៌មានរបស់អ្នកក៏ដោយ ក៏គ្មានការបញ្ជូនអេឡិចត្រូនិកតាមអ៊ីនធឺណិត ឬគ្មានបច្ចេកវិទ្យារក្សាទុកព័ត៌មាន អាចត្រូវបានគេធានាថា មានសុវត្ថិភាព ១០០% ដែរ ដូច្នេះយើងមិនអាចសន្យា ឬធានាថា ចោរ ឬ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ឬ ភាគីទីបីដែលមិនមានការអនុញ្ញាតផ្សេងទៀត នឹងមិនអាចយកឈ្នះលើប្រព័ន្ធសន្តិសុខរបស់យើង ហើយប្រមូលយក អាក់សេស លួច ឬ កែប្រែព័ត៌មានរបស់អ្នកដោយមិនត្រឹមត្រូវឡើយ ។ បើទោះជាយើងនឹងប្រឹងធ្វើឲ្យអស់ពីលទ្ធភាពដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក៏ដោយ ក៏ការបញ្ជូនព័ត៌មានផ្ទាល់ខ្លួនទៅកាន់ និងមកពីវេបសាយរបស់យើង គឺជាការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់អ្នក ។ អ្នកគួរតែអាក់សេសវេបសាយតែក្នុងមជ្ឈដ្ឋានដែលមានសុវត្ថិភាពប៉ុណ្ណោះ ។

ការត្រួតពិនិត្យសម្រាប់លក្ខណៈពិសេស កុំ-តាម-ដាន

កម្មវិធីរុករកវេបភាគច្រើន និង ប្រព័ន្ធដំណើរការចល័តខ្លះ និង កូនកម្មវិធីចល័ត មានដាក់បញ្ចូល ឬកំណត់មុខងារពិសេស កុំ-តាម-ដាន (“DNT”) ដែលអ្នកអាចបើកចាប់សញ្ញាការចង់បានឯកជនភាពរបស់អ្នក កុំឲ្យគេត្រួតពិនិត្យ ឬប្រមូលទិន្នន័យអំពីសកម្មភាពរុករកក្នុងបណ្តាញរបស់អ្នក ។ នៅក្នុងដំណាក់កាលនេះ បទដ្ឋានបច្ចេកវិទ្យារួមសម្រាប់ការសម្គាល់ ឬ ការអនុវត្តសញ្ញា DNT មិនទាន់បានបញ្ចប់នៅឡើយទេ ។ ដូច្នេះ បច្ចុប្បន្នយើងមិនឆ្លើយតបទៅនឹងសញ្ញាកម្មវិធីរុករក DNT ឬ យន្តការផ្សេងទៀតណាមួយ ដែលទំនាក់ទំនងជម្រើសរបស់អ្នកក្នុងការមិនឲ្យគេតាមដានលើអនឡាញដោយស្វ័យប្រវត្តិ ។ បើសិនបទដ្ឋានមួយសម្រាប់ការតាមដានអនឡាញត្រូវបានអនុម័តថា យើងត្រូវគោរពតាមនៅថ្ងៃអនាគត យើងនឹងជូនដំណឹងអ្នកអំពីការអនុវត្តនោះក្នុងកំណែថ្មីនៃការជូនដំណឹងអំពីឯកជនភាពនេះ ។

ការជូនដំណឹងដល់បុគ្គលទាំងឡាយដែលអាក់សេសវេបសាយនេះពីក្រៅសហរដ្ឋអាមេរិក

សេវាកម្មរបស់យើងត្រូវបានត្រួតពិនិត្យ និង ដំណើរការដោយយើងពីសហរដ្ឋអាមេរិក អាចរកបានសម្រាប់ពលរដ្ឋអាមេរិក ហើយមិនមានបំណងឲ្យយើងត្រូវស្ថិតក្រោមច្បាប់ ឬ ដែនយុត្តាធិការនៃរដ្ឋ ប្រទេស ឬ ដែនដីណាមួយដែលមិនមែនជារបស់សហរដ្ឋអាមេរិកឡើយ ។ ព័ត៌មានណាមួយដែលអ្នកផ្តល់ឲ្យតាមរយៈការប្រើប្រាស់សេវាកម្ម អាចត្រូវបានគេរក្សាទុក បញ្ជូនទៅវិញទៅមក និងអាក់សេសពីសហរដ្ឋអាមេរិក និងប្រទេសនានាដទៃទៀត ដែលអាចមិនធានាកម្រិតការពារព័ត៌មានផ្ទាល់ខ្លួនដូចប្រទេសដែលអ្នកកំពុងរស់នៅ ។ បើសិនអ្នកមិនចង់ឲ្យព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចាកចេញពីប្រទេសរបស់អ្នក សូមកុំផ្តល់ព័ត៌មានបែបនោះទៅឲ្យកម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ ហើយកុំប្រើវេបសាយរបស់យើង ។ តាមរយៈការផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅឲ្យកម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ អ្នកអនុញ្ញាតយ៉ាងច្បាស់ឲ្យផ្ទេរព័ត៌មានរបស់អ្នកទៅសហរដ្ឋអាមេរិក ។

កម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ ឬ អ្នកផ្តល់សេវារបស់ខ្លួនក៏អាចផ្ទេរព័ត៌មានផ្ទាល់ខ្លួនពីតំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA) ទៅប្រទេសដទៃ ដែលប្រទេសខ្លះមិនទាន់ទទួលបានការសម្រេចដោយ គណៈកម្មាធិការអឺរ៉ុបក្នុងការផ្តល់កម្រិតការការពារទិន្នន័យគ្រប់គ្រាន់ ស្របតាមបទដ្ឋាន EEA ដែរ ។ សម្រាប់ការផ្ទេរទៅកាន់បណ្តាប្រទេសដែលមិនទាមទារកម្រិតការពារទិន្នន័យ ដែលឆ្លើយតបនឹងបទដ្ឋាន EEA កម្មវិធី ប្រាក់រង្វាន់ដើម្បីយុត្តិធម៌ ប្រើយន្តការច្បាប់ផ្សេងៗដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក រាប់បញ្ចូលទាំង បញ្ញត្តិកិច្ចសន្យា និង ការធានាជាលាយលក្ខណ៍អក្សរពីអ្នកផ្តល់សេវា ។

យើងនឹងចាត់ចែងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកស្របតាមគោលនយោបាយឯកជនភាពនេះ ដោយមិនគិតពីទីកន្លែងដែលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ត្រូវបានរក្សាទុក ឬអាក់សេសឡើយ ។

បញ្ជាប់ទៅកាន់វេបសាយខាងក្រៅ

បញ្ជាប់ទៅកាន់វេបសាយខាងក្រៅរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិក ឬ ការប្រើប្រាស់ឈ្មោះពាណិជ្ជកម្ម ក្រុមហ៊ុន ឬសាជីវកម្ម ក្នុងវេបសាយរបស់កម្មវិធី ប្រាក់រង្វាន់ដើម្បីយុត្តិធម៌ គឺដើម្បីភាពងាយស្រួលរបស់អ្នកប្រើប្រាស់ ។ ការប្រើប្រាស់បែបនោះមិនបង្កើតឲ្យមានការយល់ព្រម ឬឯកភាពជាផ្លូវការពី ក្រសួងការបរទេស​សហរដ្ឋអាមេរិក ឬ កម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ឡើយចំពោះវេបសាយរបស់វិស័យឯកជន ផលិតផល ឬ សេវាកម្មណាមួយ ។

ច្បាប់ស្តីពីការក្លែងបន្លំ និង ការរំលោភបំពានតាមកុំព្យូទ័រ

ការប៉ុនប៉ងដោយគ្មានការអនុញ្ញាតក្នុងការអាប់ឡូដព័ត៌មាន និង/ឬ ផ្លាស់ប្តូរព័ត៌មាននៅលើវេបសាយនេះ ត្រូវបានហាមឃាត់ជាដាច់ខាត ហើយត្រូវប្រឈមនឹងការកាត់ទោសក្រោម ច្បាប់ស្តីពីការក្លែងបន្លំ និង ការរំលោភបំពានតាមកុំព្យូទ័រឆ្នាំ ១៩៨៦, ១៨ U.S.C. § ១០៣០, និងផែ្នក ១០០១ នៃជំពូក ១៨ ។

គោលនយោបាយឯកជនភាពរបស់ក្រសួងការបរទេស

អ្នកអាចមើលគោលនយោបាយឯកជនភាពវេបសាយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមអាសយដ្ឋាន៖ https://www.state.gov/privacy-policy/

របៀបទាក់ទងមកយើងខ្ញុំ

យើងស្វាគមន៍រាល់មតិយោបល់ បើសិនអ្នកមានសំណួរណាមួយទាក់ទងនឹងគោលនយោបាយឯកជនភាពរបស់យើង ឬ ការប្រើប្រាស់ព័ត៌មានរបស់អ្នក ។ ឯកសារអំពីអនុលោមភាពនៃឯកជនភាពរបស់ក្រសួង មាននៅក្នុង ការវាយតម្លៃនៃផលប៉ះពាល់លើឯកជនភាព (PIA) និង ប្រព័ន្ធនៃការជូនដំណឹងអំពីកំណត់ត្រា (SORN) ។ សម្រាប់ព័ត៌មានបន្ថែមអំពីគោលនយោបាយឯកជនភាព សូមទាក់ទងមកយើងខ្ញុំតាម privacy@state.gov ឬ ផ្ញើសំបុត្រមកអាសយដ្ឋាន៖

Office of Global Information Services
Privacy Office – A/GIS/PRV
State Annex 9
U.S. Department of State
Washington, DC 20006

SUBMIT A TIP

Do Your Part. Secure a Safer World.

There are many ways to submit information to Rewards for Justice.

You may choose from multiple platforms and contact us in numerous languages. To process your information efficiently, we ask you to state your information as succinctly as possible, provide your name, location, and preferred language, and upload all relevant files such as photographs, videos, and documents to support your information. An RFJ representative will soon contact you. Please be patient, as RFJ reads every tip we receive.

Please open your Line app to submit a tip. The number is +1 202 702 7843

Please open your Viber app to submit a tip. The number is +1 202 702 7843

Please visit our Tor-based tips-reporting channel at: he5dybnt7sr6cm32xt77pazmtm65flqy6irivtflruqfc5ep7eiodiad.onion

ផ្តល់តម្រុយ

សូមចូលរួមចំណែក ។ ធានាឲ្យពិភពលោកមានសុវត្ថិភាពជាងមុន ។

មានរបៀបជាច្រើនក្នុងការផ្តល់តម្រុយ ។

អ្នកអាចជ្រើសរើសពីថ្នាលជាច្រើន ហើយទាក់ទងមកយើងបានជាច្រើនភាសា ។ ដើម្បីដំណើរការព័ត៌មានរបស់អ្នកឲ្យមានប្រសិទ្ធភាព យើងស្នើសុំឲ្យអ្នកបញ្ជាក់ព័ត៌មានរបស់អ្នកឲ្យខ្លីហើយច្បាស់តាមដែលអាចធ្វើទៅបាន ផ្តល់ឈ្មោះរបស់អ្នក ទីតាំង និង ភាសាដែលចង់បាន និង អាប់ឡូដឯកសារពាក់ព័ន្ធទាំងអស់ ដូចជា រូបថត វីដេអូ និង ឯកសារផ្សេងៗដើម្បីគាំទ្រព័ត៌មានរបស់អ្នក ។ អ្នកតំណាងម្នាក់របស់ RFJ នឹងទាក់ទងមកអ្នកឆាប់ៗ ។ សូមមេត្តាអត់ធ្មត់ ខណៈ RFJ អានគ្រប់តម្រុយដែលយើងទទួលបាន ។

សូមបើកកម្មវិធី Signal របស់អ្នកដើម្បីផ្តល់តម្រុយ លេខគឺ +1 202 702 7843

សូមបើកកម្មវិធី Line របស់អ្នកដើម្បីផ្តល់តម្រុយ លេខគឺ +1 202 702 7843

សូមបើកកម្មវិធី Telegram របស់អ្នកដើម្បីផ្តល់តម្រុយ លេខគឺ +1 202 702 7843

សូមបើកកម្មវិធី Viber របស់អ្នកដើម្បីផ្តល់តម្រុយ លេខគឺ +1 202 702 7843

សូមចូលទៅមើល កាណាល់រាយការណ៍ពីតម្រុយ ដោយផ្អែកលើ Tor របស់យើងនៅលើ៖ he5dybnt7sr6cm32xt77pazmtm65flqy6irivtflruqfc5ep7eiodiad.onion

ភាសា

Skip to content